Le site Health-Food and Development est produit par le Groupe PPM-Confirel

ស្ករត្នោតខនហ្វីរេលខ្មែរទទួលបានពានរង្វាន់មេដៃមាសនៅ អឺរ៉ុប និងអាស៊ាន

Date de publication: 18 novembre 2024 / ម្ហូបអាហារ / Author : ATH Sokren

ស្ករត្នោត​ជា​មរតក​របស់​ខ្មែរ​រាប់​សតវត្សរ៍មក​ហើយ​ចាប់​តាំង​ពី​មុន​សម័យ​អង្គរ​មក​ម្ល៉េះ។ តែផលិតផលមួយ​នេះ ហាក់​មិន​សូវ​គេ​ឱ្យ​តម្លៃប៉ុន្មានទេ​ ព្រោះ​ស្ករមាន​​តម្លៃ​ថោក​ ហើយ​​ការ​ងារប្រឈមនឹង​គ្រោះថ្នាក់ខ្លាំង។ ជាក់ស្តែង​ក្នុង​សម័យ​អាណានិគមនិយម​បារាំង​ គេ​មិន​ចេញ​កាតសម្រាប់​អ្នក​ប្រកប​របរ​នេះទៀត​ផង​ ព្រោះមិន​ដឹង​ស្លាប់ពេល​ណា។

ដោយ​ឡែក​​ក្រុម​ហ៊ុន​ខនហ្វីរេល​ បាន​​ធ្វើ​ឱ្យ​អន្តរ​ជាតិ​ទទួលស្គាល់​ផលិត​ផលស្ករ​ត្នោត​ខ្មែរ​ដំបូង​គេនៅ​ឆាក​អន្តរ​ជាតិ កាល​ពី​ឆ្នាំ​២០០៥ ក្នុង​ពិព័រណ៍​ពិភពលោក​ Nat-Expo 2005 ក្នុង​ទីក្រុង​បារីស​ នៃ​ប្រទេស​បារាំង ហើយ​ទទួល​បាន​ពានរង្វន់ត្នោត​មាស (Palm d’Or) ទៀត​ផង​។​ ដោយ​សារតែ​ស្ករត្នោត​ខ្មែរ​មាន​រសជាតិឆ្ងាញ់ និង​កម្រិត​ជាតិស្ករទាបរលាយ​នៅ​ក្នុង​ឈាម (Low Glycemic Index, LGI) ។ ​​នៅ​ឆ្នាំ ២០១៧ សមាគម​អាស៊ាន​ក៏​បាន​ផ្តល់​ពានរង្វាន់​មេដៃមាសដល់​ស្ករ​ត្នោត​របស់​ក្រុមហ៊ុន​ខនហ្វីរេលថា ជាផលិតផលឆ្នើមរបស់​អាស៊ាន​​ ( ASEAN BEST PRODUCTS FIRST PRIZE) ។​

ក្រុមហ៊ុន​ខនហ្វីរេល​បាន​កែច្នៃ​ផលិត​ផល​ចេញ​ពីស្ករត្នោត និង​ម្រេច​កំពតដំបូង​គេ​តាំង​ពីឆ្នាំ២០០១ ក្នុង​គោល​បំណង​អភិរក្សមរតក​ដូន​តាខ្មែរ និង​ផ្តល់​តម្លៃ​បន្ថែម​ដល់​ផលិត​ផល​ដូន​តាមួយ​នេះ តាម​រយៈ​ ផលិត​ផលអត្តសញ្ញាណខ្មែរ​ (Khmer Authantique ) និង​បាន​ធ្វើ​ស្ករត្នោត​របស់​ប្រជាកសិករ​មាន​តម្លៃខ្ពស់​នៅ​លើទីផ្សារនាពេល​បច្ចុប្បន្ន។

ដូច្នេះ រាល់​​ផលិត​ផល​ស្ករត្នោត​ខ្មែរ​ពិតប្រាកដ សុទ្ធ​តែមាន​លក្ខណៈ low glycemique index (LGI) ពីធម្មជាតិ​រួច​ទៅហើយ​ មិន​ដូច​ជា​ការ​បំពុល​ និង​ផ្សព្វផ្សាយបំផ្លើស​ការពិត​​របស់​ក្រុមហ៊ុននានា​ ដែល​ថាមាន​តែ​ផលិត​ផល​ស្ករត្នោត​របស់​គេ​ទេ​ ដែល​មាន​ low glycemique index នោះ។
សូម​ជួយ​ប្រើប្រាស់​ផលិត​ផលស្ករត្នោត​ខ្មែរពិតប្រាកដ ហើយ​កុំ​ចាញ់បោក​ជន​បោក​ប្រាស់៕

LGI (Low Glycemic Index  )

Source...

thmeythmey....